ភ្នំពេញ៖ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ ចូលរូមជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ០៣ទីតាំង ។
អាជ្ញាធរខណ្ឌសែនសុខបានឲ្យដឹងថាទីតាំងទាំង៣ខាងលើរួមមានដូចខាងក្រោម៖
១- ឃ្លាំង លក់គ្រឿងទេស ប្រហិត និងសាច់ យីហោ ម៉េង លាង ស្ថិតនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ឃើញមានទំនិញក្នុងស្តុកមានប្រភពមកពីទីតាំងក្រុមហ៊ុនក្នុងស្រុកនៅរាជធានីភ្នំពេញ ។
២- អាជីវកម្មសាច់បង្កក យីហោ អ៉ីលូ យូនី ត្រេឌីង ឯ.ក ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ឃើញមានទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចិន ។
៣- រោងចក្រកែច្នៃ និងរក្សាទុកសាច់ និងផលិតផលម្ហូបអាហារ យីហោ អេសវី សុីវាយ ខេមបូឌា អ៉ឹម អិច ឯ.ក ស្ថិតនៅដីឡូតិ៍លេខ១៦៥៩ ផ្លូវលេខ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ឃើញមានផលិតផលកែច្នៃក្នុងស្រុក មានប្រភពមកពីកសិដ្ឋានតាមបណ្ដារខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ។
ក្រោយពីត្រួតពិនិត្យជាក់ស្ដែងឃើញថា ទីតាំងទាំង ០៣ខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ ៕ដោយ៖ សីហា សែនសុខ









