ទើបមកធ្វើការបាន២ថ្ងៃត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង១០នាទី នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់បុរសម្នាក់។ សពជនរងគ្រោះឈ្មោះ ឡយ ភេទប្រុស អាយុ២៩ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ និងទីលំនៅច្បាស់លាស់) មុខរបរជាកម្មករសំណង់ ។

តាមការបំភ្លឺពីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានមកស្នាក់នៅនិងធ្វើកម្មករសំណង់ នៅ កន្លែងកើតហេតុបានរយៈពេល២ថ្ងៃ។ មុនពេលកើត ហេតុ ជនរងគ្រោះបានដោះយកអំពូលភ្លើង នៅមុខផ្ទះឈ្មោះ សឿង អេងឡាយ ភេទស្រី អាយុ៥៨ឆ្នាំ (នៅភូមិត្រពាំងអំពិល) ដើម្បីដាក់បំភ្លឺកន្លែងបូកស៊ីម៉ងត៍ក្នុងបន្ទប់ទឹក។ ពេលដោះអំពូលបានឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នសពបានតម្កល់ទុក នៅវត្តក្តីល្វា ឃុំត្រពាំងគង រងចាំក្រុមគ្រួសារសពមកទទួល។ ប្រសិនបើ បងប្អូន ប្រជាពលរដ្ឋ បានស្គាល់ភិនភាគសពខាងលើនេះ សូមទំនាក់ទំនងមកផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុកសំរោងទង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print