ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ៖ នាយប់ថ្ងៃអាទិត្យ ទី១៤ ខែមិថុនាឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះធ្វើការចុះល្បាតទ្រង់ទ្រាយធំតាមភូមិសាស្ត្រស្មុគស្មាញក្នុងមូលដ្ឋានខណ្ឌ។
លោកអភិបាល បានមានប្រសាសន៍លើកឡើងថា ការល្បាតរបស់កម្លាំងចំរុះនេះ រដ្ឋបាលខណ្ឌធ្វើជាប្រចាំដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ និងទប់ស្កាត់បទល្មើស ចោរកម្មផ្សេងៗដែលអាចកើតមានឡើង ជាពិសេសគឺការពង្រឹងអោយមានប្រសិទ្ធភាពការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ផងដែរ៕
...
ដោយ ៖ សិលា










