សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាដង្ហើមនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្សជាដង្ហើមនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញការងារ និងប្រាក់ចំណូល” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកែច្នៃប្រជាជនកម្ពុជាឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រដ៏ភ្លឺត្រចេះ និងមានតម្លៃឥតគណនាចំពោះអទិភាពនៃសង្គមស៊ីវិល័យនៅកម្ពុជា។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ធនធានមនុស្សផ្ដោតទៅលើការងារបី គឺទី១, សុខភាព ទី២, ចំណេះដឹង និងបំណិន និងទី៣ ការងារ ឬអាជីព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print