មន្រ្តីនគរបាលម្នាក់ សង្ស័យងងឹតមុខ បើករថយន្តទៅបុកម៉ូតូកង់បី បណ្តាលអោយរងរបួសធ្ងន់ស្រាល ០២នាក់ នៅខាងមុខក្រសួងមហាផ្ទៃ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ មនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿង បើកបុករះ នៅទល់មុខក្រសួងមហាផ្ទៃ ។ 

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចខាងមុខច្រកចូល ក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៍មានបានអោយដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Ford Territory ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BX-9692 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម សង្ស័យងងឹតមុខ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុលទៅបុករះកង់បីឥណ្ឌា ០១គ្រឿង កំពុងបើកបញ្រ្ចាស់គ្នា ពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែករថយន្តបង្ក ទៅបុករបងបុរី បង្កអោយអ្នកបើករថយន្តសន្លប់មួយសន្ទុះធំ ។ ភ្លាមៗ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទៅអង្រួនរថយន្តជាង ១០នាទី ទើបម្ចាស់រថយន្តដឹងខ្លួន រួចសមត្ថកិច្ចបានឃាត់បុរសជាម្ចាស់រថយន្ត ទៅប៉ុស្តិ៍ ធ្វើការសាកសួរ ។ 

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកវាស់វែង យករថយន្ត និងកង់បី យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕  ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print