តម្លៃប្រេងឥន្ធនៈ​នៅ​កម្ពុជា​៖​ ប្រេងសាំងធម្មតា​ ៤៦០០​រៀល/លីត្រ​ ខណៈប្រេងម៉ាស៊ូត ៤ ៧០០រៀល/លីត្រ​ ចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ មិថុនា​នេះ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅថ្ងៃទី​១៦ ខែមិថុនា​​​ ឆ្នាំ​២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា​ គិតចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រេងសាំង​ធម្មតា​ (ចុះថ្លៃ) ត្រូវ​លក់តម្លៃ ៤,៦០០រៀល ខណៈប្រេងម៉ាស៊ូត (ចុះថ្លៃ) ត្រូវ​លក់ ៤,៧០០រៀល។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។

...

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ខែមិថុនា​​ ឆ្នាំ២០២៦ គឺត្រូវលក់ ៤,៦០០រៀល​ /លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤,៧០០រៀល​ /លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print