កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បន្តចុះឆែកឆេរផ្ទះលក់ទំនិញសង្ស័យនាំពីថៃ ១កន្លែង នៅក្រុងតាខ្មៅ, ម្ចាស់ផ្ទះត្រូវបាននាំមកសួរនាំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តចុះឆែកឆេរផ្ទះ ១កន្លែង​ ដែលសង្ស័យនាំទំនិញពីប្រទេសថៃ យកមកលក់ស្ថិតនៅផ្លូវ២០៣ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល តំណាងលោក គួច ចំរើន អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, អភិបាលក្រុងតាខ្មៅ, មន្ត្រី ក.ប.ប, មន្ត្រីគយ និងរដ្ឋាករ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការសម្របសម្រួលរបស់ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

លោក ខុន សេរីរដ្ឋា បានឱ្យដឹងថា គោរពតាមបទបញ្ជារបស់ប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល, ថ្ងៃនេះក្រុមការងារបានឆ្មក់ចូលពិនិត្យមើលទីតាំងខាងលើ ហើយរកឃើញថា ពិតជាមានទំនិញមកពីប្រទេសថៃពិតមែន។ ទំនិញទាំងនេះត្រូវបានយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព។

ម្ចាស់ទីតាំងត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសាកសួរនាំលម្អិត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print