មន្រ្តីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍ចាំបាច់មួយចំនួនដល់ អគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការរៀបចំកសាងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ស្របតាមស្ថានភាពជាក់ស្តែងនៅតាមអង្គភាពរបស់ខ្លួន។  អគ្គនាយកដ្ឋានពន្ធនាគារ

ការផ្ដល់អនុសាសន៍របស់ លោក​ ឆែម សាវុធ នាឱកាសអញ្ជើញជាសហអធិបតី រួមជាមួយ លោក​ កង សុខន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក​ លោកស្រី​ អនុរដ្ឋលេខាធិការ លោកឧត្តមអគ្គានុរក្សថ្នាក់១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គស្នងការរង តំណាង លោកនាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធ Zoom Meeting ពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។

លោក ឆែម សាវុធ បន្ដថា ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ហ្មត់ចត់ អំពីទីតាំងភូមិសាស្ត្រ ទាំងខាងក្នុង និងខាងក្រៅ ហើយនិងផ្លូវ ពិសេសចម្ងាយផ្លូវដែលត្រូវដឹកបញ្ជូនជនជាប់ឃុំឡើងសវនាការ និងជនជាប់ឃុំដែលត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។ 

លោករដ្ឋលេខាធិការ បន្ថែមថា ក្រោយពេលធ្វើការសិក្សាច្បាស់លាស់ ហ្មត់ចត់ អំពីទីតាំងភូមិសាស្ត្ររួចហើយ ប្រធាន អង្គភាពនីមួយៗ ត្រូវកសាងផែនការអចិន្ត្រៃយ៍របស់អង្គភាព និងកសាងផែនទីលម្អិត ស្តី ពីការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ សម្រាប់ត្រួតពិនិត្យ និងបញ្ជាពេលមានករណីចាំបាច់។

លោករដ្ឋលេខាធិការ បញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវតែមានការរៀបចំចាត់ចែងច្បាស់លាស់ (ហាត់សម ប្រកាសអាសន្ន) ក្នុងការទទួលខុសត្រូវតាមតួនាទីភារកិច្ច និងតាមគោលដៅនីមួយៗ ពិសេសត្រូវរៀបចំកម្លាំងទាំងអស់ឱ្យស្ថិតនៅក្នុងគោលការណ៍ នៃការប្រើប្រាស់កម្លាំងសរុបរបស់អង្គភាព ក្នុងការអនុវត្តផែនការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ពន្ធនាគារនៅក្នុងករណីចាំបាច់។

ទន្ទឹមនឹងនេះ លោកឧត្តមអគ្គានុរក្សថ្នាក់១ ឈន សាណាត បានលើកឡើងថា ការកសាងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី-ខេត្ត គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានចង្អុលបង្ហាញ និងដាក់ចេញគោលការណ៍ណែនាំលើការកសាងផែនការនេះ។

...

លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានផ្តល់គំនិតផ្តួចផ្តើមតម្រង់ទិស ធ្វើឱ្យផែនការនេះសម្រេចបានស្របតាមគោលបំណង សំណូមពរ និងទាន់ពេលវេលា ស្របទៅនឹងកាលៈទេសៈ និងស្ថានការណ៍ដែលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត កំពុងមានតម្រូវការលើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមអង្គភាព នីមួយៗ ឆ្លើយតបចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print