គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងស្នងការនគរបាលខេត្តចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងស្នងការនគរបាលខេត្តចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង។

សមត្ថកិច្ចនគរបាល បានអោយដឹងថា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង។

សមត្ថកិច្ចបញ្ជាក់ទៀតថា ទីតាំងទី១ អគារ Dong Tai Park (តុងថៃ) ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត បានបិទសៀល បន្ថែមចំនួន ១០៦សៀល និងបានដកហូតសម្ភារៈ និងឧបករណ៍គមនាគមន៍ ដូចជា កុំព្យូទ័រ All in1 ចំនួន ១០ គ្រឿង ទូរសព្ទដៃចម្រុះចំនួន ៧៨ គ្រឿង ខ្នោះដៃ ចំនួន១ និង SIMbox ចំនួន ២គ្រឿង ប្រគល់ជូនកម្លាំងនគរបាលខេត្តស្វាយរៀង។

ទីតាំងទី២ កាស៊ីណូ ហ្គោលដេន ភែលេស (AI) ស្ថិតនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ។ជាលទ្ធផលទាំង២ ទីតាំងខាងលើ ព៉ំរកឃើញករណីពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ 

និងទីតាំងទី៣ ផ្ទះសំណាក់ N98 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត រកឃើញជនបរទេសរុប ៤៤នាក់ មាន ៤សញ្ជាតិ ជនជាតិវៀតណាម ៣៤នាក់ ចិន ៧នាក់ ជប៉ុន ១នាក់ និងហ្វីលីពីន ២នាក់ ក្នុងនោះជនបរទេសមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ចំនួន ៣០នាក់ ស្រី ៨នាក់។ ជនបរទេសគ្មានលិខិតឆ្លងដែន ចំនួន ១៤នាក់។  

ចំពោះជនបរទេស ១៤នាក់ខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។ 

...

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យទីតាំងសង្ស័យ មានការចូលរួមពី អនុប្រធាននាយកដ្ឋានចារកម្ម លោកអភិបាលរងក្រុង លោកអធិការរងនគរបាលក្រុង លោកនាយករងរដ្ឋបាលក្រុង និងលោកនាយផ្នែក នៃនាយកដ្ឋានចារកម្មផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print