ក្រុមការងារបោសសម្អាតមីនរបស់អង្គការ HALO Trust បញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យនៅក្នុងចម្ការមីនមួយកន្លែងនៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមការងារបោសសម្អាតមីនរបស់អង្គការ HALO Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោលដោយសុវត្ថិភាព។

ផ្លូវមួយខ្សែនេះត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម។ ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

យើងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍នានាកាន់តែមានសុវត្ថិភាពនិងរួចផុតពីការគំរាមកំហែងដោយសារមីន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print