សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តស្វែងរកម្ចាស់ម៉ូតូ១គ្រឿងដែលសរសេរសំបុត្រ១ច្បាប់ទុកជូនគ្រួសារថាលារហូតហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៦ នេះ ការ​រុករក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ ហើយ ។ សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ចូល​ដល់​ថៃ្ង​ទី​៣ នៃ​ការ​រុករក​រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល​បាន​បន្ដ​បេសកកម្ម​ស្វែងរក​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង ម៉ាក ADV ផ្លា​ក​លេខ ភ្នំពេញ 1LE-9373 ដែល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទុក​ជូន​ក្រុម​គ្រួសារ​ថា លា​រហូត​ហើយ និង​បន្សល់​សម្ភារៈ​មួយ​ចំនួន​ទុកជា​មួយ​ម៉ូតូ​នៅ​ចំណុច រមណីយដ្ឋាន​ទេសចរណ៍​គិរី​រម្យ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច «​ឧទ្យាន​ជាតិ​គី​រី​រម្យ​» ។

បើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល នៅ​ល្ងាច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៦ ដែល​បាន​កំពុង​តែ​ស្វែងរក​ជាមួយ​ក្រុម​គ្រួសារ​ថា បាន​រក​ឃើញ​ស្បែកជើង​មួយគូ និង​តង់ ដែល​បាន​បោះ​នៅ​ជិត​ម្ដុំ​ថ្ម​លយ តែ​មិន​ទាន់​ប្រទះ​ឃើញ​បុរស​នោះ​ទេ កម្លាំង​កំពុង​តែ​បន្ដ​រុករក​បន្ថែម​ទៀត សូម​ព្រះ​មេត្ដា ជួយ​អោយ​បុរស​ខាងលើ​នៅ​រស់រាន​មានជីវិត ។

គួរបញ្ជាក់ថា សមត្ថកិច្ចប្រទះឃើញម៉ូតូ១គ្រឿង ចន្លោះម៉ោង ៣៖៣០នាទី​រសៀល ថ្ងៃទី១៩ខែមិថុនាក្នុងនោះម៉ូតូ១ គ្រឿងម៉ាក​ ADV ពាក់ផ្លាក​លេខ​ភ្នំពេញ 1LE- 9373 និងមួកសុវត្ថិភាព​នៅជាប់កញ្ចក់ គ្មានម្ចាស់​ ស្ថិតនៅចំណុចផ្លូ​វលំបំបែកជាបី ទៅក្រុ​ម​ហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេ​ស​ចរណ៍​ ស្ថិតក្នុងភូមិថ្មី ឃុំចំ​បក់ ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ លើរំបន់ឧទ្យានជាតិគីរីរម្យ ហើយបានរាយការណ៍ទៅអធិការនគរបាលស្រុកភ្នំស្រួច មកពិនិត្យ។

ក្រោយការឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ចរកឃើញមាន​សម្ភារជាប់ម៉ូតូ​ នៅក្រោមកែបម៉ូតូមាន កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហ​ម១ កូនកាបូបដាក់ លុយពណ៌ខ្មៅ១ ស្បែកជើងប៊ូពណ៌ខ្មៅ ១គូម៉ាក​LV ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ ទូរស័ព្ទ១គ្រឿង ម៉ាក​IPho​ne ពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ​១៩៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print