ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងការអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តមណ្ឌលគិរី។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ សាលមិត្តភាព អគាររដ្ឋបាលខេត្ត ៕
ដោយ ៖ សិលា
...










