លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំគណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញដល់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំគណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញដល់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព ។

សូមបញ្ជាក់ថា ៖ តបតាមការអញ្ជើញរបស់ លោក Park Jeong-bo ស្នងការ នៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០ព្រឹក លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំគណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ INCHON ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សាអន្តរជាតិនគរបាលរដ្ឋ/រាជធានី (ICPC) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print