រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងឆ្នោតឡូតូ នឹងជល់មាន់ទូរទស្សន៍ ចំនួន៥ទីតាំងដកហូតសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការចុះបង្ក្រាបទីតាំងឆ្នោតឡូតូ នឹងជល់មាន់ទូរទស្សន៍ អនឡាញចំនួន(៥ទីតាំង)ផ្សេងគ្នាដកហូតសម្ភារៈមួយចំនួនយកទៅរក្សាទុក។

ដោយមានការចង្អុលបង្ហាញពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២២ ខែមិថុនា ២០២៦   លោក លាង ដាវីត នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងឆ្នោតឡូតូ នឹងជល់មាន់ទូរទស្សន៍អនឡាញដែលជាប្រភេទល្បែងស៉ីសងខុសច្បាប់   ចំនួន(៥ទីតាំង)ផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ 

អាជ្ញាធរបានឲ្យដឹងថា ទីតាំងទាំង៥ ដែលអាជ្ញាធរចុះបង្ក្រា បរួមមាន៖​

ទី១.នៅភូមិព្រៃព្រីងខាង២ ចំនួន១ទីតាំង សង្កាត់ចោមចៅទី៣។

ទី២.នៅភូមិត្រពាំងពោធិ៍ ចំនួន៣ទីតាំង សង្កាត់ចោមចៅទី៣។ 

ទី៣.នៅភូមិត្រពាំងទា ចំនួន១ទីតាំង សង្កាត់ត្រពាំងក្រសាំង ។ 

 ក្នុងវង្វង់ប្រតិបត្តិការខាងលេីនេះអាជ្ញាធរបានដកហូតវត្ថុតាងមួយចំនួនយកមករក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យចំណែកទីតាំងលែងបេីកល្បីស៉ីសងត្រូវបានធ្វេីកិច្ចសន្យាបញ្ចប់ការបេីកល្បីស៉ីសងតទៅទៀត៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print