សហរដ្ឋអាមេរិក៖ អគ្គីភ័យនៅរោងចក្រកែច្នៃលោហៈក្នុងទីក្រុងហ៊ូស្តុន

ចែករំលែក៖

ក្រុមពន្លត់អគ្គីភ័យនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស កំពុងប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យដ៏ធំមួយនៅរោងចក្រកែច្នៃលោហៈមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ៣ រសៀល ម៉ោងក្នុងស្រុក ថ្ងៃទី ២២ ខែមិថុនា។

ឧទ្ធម្ភាគចក្រ និងអ្នកពន្លត់អគ្គីភ័យប្រហែល ២០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។ អាជ្ញាធរនៅតែកំពុងធ្វើការដើម្បីការពារកុំឱ្យអគ្គីភ័យរាលដាល។
យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងហ៊ូស្តុន មិនមានរបាយការណ៍អំពីអ្នកពន្លត់អគ្គីភ័យរងរបួសនៅពេលល្ងាចនោះទេ។ បច្ចុប្បន្នមិនមានបញ្ជាឱ្យប្រជាពលរដ្ឋត្រូវជម្លៀសចេញឬយ៉ាណានោះទេ។
អាជ្ញាធរបានប្រកាសថា កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនឹងបន្តពេញមួយយប់ ដោយសារតែលក្ខណៈស្មុគស្មាញនៃអគ្គីភ័យ។ មូលហេតុនៃអគ្គីភ័យនៅតែស្ថិតក្រោមការស៊ើបអង្កេត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print