ឆេះផ្ទះលក់សាំងមួយកន្លែងក្នុងខណ្ឌដង្កោ​ យ៉ាងសន្ធោសន្ធៅផ្អើលដល់អាជ្ញាធរ​ចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្ទះប្រជាពលរដ្ឋលក់សាំងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនិងឆេះបំផ្លាញសម្ភារៈនៅក្នុងផ្ទះមួយចំនួនបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២:១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោររាជធានីភ្នំពេញ។

តាមសម្ដីបុរសជាម្ចាស់ផ្ទះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុដោយរូបគាត់បានឃើញទុស្សេខ្សែភ្លើងនៅខាងក្នុងផ្ទុះរួចបង្កទៅជាអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋក្បែរខាងទាញបំពង់ពន្លត់អគ្គីភ័យនិងទុយោទឹកដើម្បីមកជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់។ ក្រោយមកខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើរួចក៏ចេញរថយន្តគ្រប់គោលដៅទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។ បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរ។ 

...

      ចំពោះករណីអគ្គិភ័យខាងលើខាងមន្រ្តីជំនាញបានសន្និដ្ឋានថាគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print