ឧត្តមសេនីយ៍ទោ (ផ្កាយ២) ចំនួន២នាក់ ត្រូវបានបន្ថយស័ក្តិមួយផ្កាយ ពាក់ព័ន្ធភាពមិនប្រក្រតីពេលចុះបំពេញការងារ

ចែករំលែក៖

ភ្នំពេញ ៖ សម័យ វះ កាត់ ត្រូវតែមានតម្លាភាព មន្ត្រីល្អត្រូវបានលើកទឹកចិត្ត មន្ត្រីមិនអនុវត្តច្បាប់ គោរព តួនាទី ភារកិច្ច ត្រូវដកស័ក្តិ ឬទទួលវិន័យ ! ជាក់ស្តែង ! មានលោកឧត្តមសេនីយ៍ទោ (ផ្កាយ២) ចំនួន២នាក់ ត្រូវបានបន្ថយស័ក្តិមួយផ្កាយ ពាក់ព័ន្ធភាពមិនប្រក្រតីពេលចុះបំពេញការងារ។

នាយនគរបាលជាតិទាំង ២នាក់ ដែលទទួលរងការពិន័យ គឺឧត្តមសេនីយ៍ទោ ហេង សារឿន និងឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។ នេះបើតាមព្រះរាជក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ 

បើទោះបីមិនមានព័ត៌មាន នៃមូលដ្ឋានដែលបន្ថយស័ក្តិនាយនគរបាលទាំង ២រូបនេះ តែតាមសេចក្តីរាយការណ៍ខ្លះលួចបង្ហើបថា អាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print