ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ » ថ្ងៃទី២៧ មិថុនា ២០២៦។
សូមជម្រាបជូនថា ការប្រារព្ធទិវាជាតិលើកទី៣ នេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ និងបន្តជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានភាពមិនច្បាស់លាស់ និងការប្រែប្រួលយ៉ាងឆាប់រហ័ស៕ដោយ៖តារា









