ឃាត់ខ្លួនជនសង្ស័យបីនាក់ករណីឃាតកម្មអារកសម្លាប់នៅឃុំបានកាម ស្រុកព្រៃកប្បាស

ចែករំលែក៖

ខេត្តតាកែវ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៦នេះថា នៅថ្ងៃសុក្រ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៨ និង ២០នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្លុកដូនទុំ ឃុំ បានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់ និងកាំបិតប៉័ងតោ កាប់និងអារក ជនរងគ្រោះឈ្មោះ ប៉ុក លី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មាន ដោយមានការចង្អុល បង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ,លោកឧត្តម សេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បាន ដឹកនាំ កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកព្រៃកប្បាស ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យទីតាំងផ្ទាល់។

ក្នុងនោះចាប់យកវត្ថុ តាង រួមមានៈ កាំបិតប៉័ងតោ ដងឈើប្រវែង៣០សង់ទីម៉ែត្រ ផ្លែទំហំ១៦សង់ទីម៉ែត្រ១ ដើម,កាំបិតផ្គាក់ដងឫស្សីប្រវែង៤០សង់ទីម៉ែត្រ ផ្លែប្រវែង៣០សង់ទីម៉ែត្រ១ដើម,ទូរស័ព្ទដៃម៉ាក អូប៉ូ ពណ៌ខៀវ១គ្រឿង ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ លុះដល់ម៉ោង១៩និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ ភក្តី ហៅតី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពកាប់លើ ឈ្មោះ ប៉ុក លី មានគ្នាបីនាក់ និង បានយកកាំបិតផ្អាក់ កាប់ចំក្បាលពីក្រោយមួយកាំបិត,ទី២ឈ្មោះ សួន សុខណេង ភេទ ប្រុស អាយុ២៩ឆ្នាំ យកកាំបិតផ្អាក់ពីខ្លួន កាប់ឈ្មោះ ប៉ុក លី ចំថ្គាមខាងឆ្វេង១កាំបិត និងទី៣ឈ្មោះ ស៊ឹម រី ភេទប្រុស អាយុ ៥២ឆ្នាំ យកកាំបិតប៉័ងតោទៅ អារក ឈ្មោះ ប៉ុក លី បន្ថែម។

...

បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួន ជនសង្ស័យ ឈ្មោះសួន សុខណេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស និងជន សង្ស័យឈ្មោះ ស៊ឹម រី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស យកមក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print