យុវជនម្នាក់សង្ស័យ​នាំ​សង្សារ​ទៅ​លេង​ទឹកធ្លាក់​ជ្រាវ ខណៈមេឃ​ភ្លៀង​ធ្លាក់ ទឹក​ហូរ​យ៉ាង​គំហុក កួចបោក​ផ្ទប់​ផ្ទាំងថ្ម​ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​ដែល​ជា និស្សិត​ជំនាញ​អាយ​ធី​(IT) បាន​បោក​ក្បាល​ជាមួយ​ថ្ម​ស្លាប់​ភ្លាម​ៗ សង្ស័យ​និស្សិត​រូប​នោះ​នាំ​សង្សារ​ដើរ​លេង​រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រាវ ហើយ​មេឃ​ធ្លាក់​ខ្លាំង​ទឹក​ហូរ​យ៉ាង​គំហុក គួ​ច​បោកផ្ទប់​ជាមួយ​ផ្ទាំង​ថ្ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

ហេតុការណ៍​យុវជន​ជា​និស្សិត​ទឹក​ហូរ​គួ​ច​បោក​ផ្ទប់​ផ្ទាំង​ថ្ម​បោក​ក្បាល​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ ​នៅ​ចំណុច​ទឹកធ្លាក់​ជ្រាវ​ជាន់​ទី​៦ ស្ថិត​នៅ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ថា មាន​ករណី ឧបទ្ទវ ហេតុ (​រអិល​ជើង​ធ្លាក់​ជ្រោះ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​)​។ បើ​តាម​ការ​រៀបរាប់​របស់ ឈ្មោះ សូត ស្រី​និ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពពី ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង នាងនិង​ជន​រង​គ្រោះ ឈ្មោះ ឈៀ ឈុ​យ​ឃាង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជា​និស្សិត​ជំនាញ​អាយ​ធី​(IT) រស់នៅ​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បាន​មក​លេង​ទឹកធ្លាក់​ជ្រាវ ពេល​មក​ដល់​ក៏​បាន​នាំ​គ្នា​អង្គុយ​ញាំ​បាយ​នៅ​ជាន់​ទី​២​ទឹកធ្លាក់​តំបន់​ជ្រាវ​។ ពេល​ញាំ​បាយ​រួច​ក៏​បាន​នាំ​គ្នា​ឡើង​ទៅ​ងូតទឹក​នៅ​ជាន់​ទី​៦ ពេល​ទៅ​ដល់​ក៏​បាន​ដើរ​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត​ដើម្បី ងូតទឹក និង​ថតរូប​លេង​។

នារី​រូប​នោះ​បាន​បន្ត​ទៀត​ថា ងូតទឹក និង​ថតរូប​លេង​បាន​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ទឹក​ក៏​បាន​ហក់​ឡើង នាង​និង​យុវជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​សាក​ឆ្លង​មក​វិញ​ចំនួន​២​ដង​ដែរ​។ ប៉ុន្តែ​ឆ្លង​ទៅ​មិន​បាន​ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក ក៏​នាំ​គ្នា​ត្រឡប់​ក្រោយ​វិញ​។ ដោយសារ​តែ​សភាពការណ៍​ពេល​នោះ នាង​និង​យុវជន​រង​គ្រោះ​បាន​សាកល្បង​លូក​ជើង​ថា​ឆ្លង​ទៅ​ម្ដងទៀត​ស្រាប់តែ​ទឹក​បោក​ពេញទំហឹង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ឈៀ ឈុ​យ​ឃាង ធ្លាក់​ចុះ​ទៅ​ក្រោម​ប្រហែល​៥០០​ម៉ែត្រ ពេល​នពេលនាងបាន​ស្រែក​ឱ្យ​គេ​ជួយ​។

មួយសន្ទុះ​ក្រោយមក​ក៏​មាន​ប្រជា​ការពារ​៣ ទៅ​៤​នាក់ ចុះ​មក​ស្រង់​យុវជន​រង​គ្រោះ​ចេញពី​ទឹក ដោយ​ជន​រង​គ្រោះ​បាន​បោក​ក្បាល​ជាមួយ​ផ្ទាំង​ថ្មរបណ្តាល​ឱ្យ​ស្លាប់ បាត់​ទៅ​ហើយ​។ ក្រោយមក​បាន​នាំ​គ្នា​សែង​សព​យុវជន​រង​គ្រោះ​ចុះ​មក​ខាងក្រោម​ ហើយ​ក៏​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អម​លាំង ហើយ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង បាន​ទទួល​របាយការណ៍ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ធ្វើការ​ពិនិត្យ និង​កោសល្យវិច័យ លើ​សាកសព​យុវជន​ខាងលើ​មាន​ស្នាម​របួស​ក្បាល​ខាងស្ដាំ​ឈាម​ហូរ​តាម​ត្រចៀក ពុំ​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ​។

ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​កំសាន្ត​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ បាន​លើក​ឡើង​ថា​នៅ​រដូវវស្សា​នេះ​គួរតែ​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ជា​ពិសេស​ប្រធាន​សហគមន៍​នានា ដែល​មានការ​គ្រប់គ្រង​គួរតែ​មាន​វិធានការ​ទប់ ស្កាត់ និង​ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង ដែល​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់ គួរតែ​ប្រាប់​ពី​បញ្ហា​ព្រ​ឈម ពីព្រោះ​ថា​ភ្ញៀវ​ទេសចរ មិន​ស្គាល់​ច្បាស់​នូវ​ភូមិសាស្ត្រ​ដែល​គ្រោះថ្នាក់​នោះ​ឡើយ​។

លោក នៅ នី មេ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង និង​លោក ប្រធាន​សមាគម ទឹកធ្លាក់​ជ្រាវ បានឱ្យ​ដឹង​ថា រាល់ថ្ងៃ​សហគមន៍ របស់​លោក​តែងតែ​ប្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​មក​លេង​កំសាន្ត​ទាំងអស់ តាំងពី​កន្លែង​ខាងក្រោម​(​កន្លែង​ផ្ញើ​ម៉ូតូ​)និង​មេក្រូ​ផ្សព្វផ្សាយ និង​ជូនដំណឹងហាម ឃាត់ ពេល​ដែល​ជួប​គ្រោះ​ធម្មជាតិ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ខ្លះ​មិន​ស្តាប់​ពួក​គាត់​ជា​ម្ចាស់​តំបន់​នេះ​ទេ​។ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​យូរ​១​ម៉ោង​កន្លះ ទៅ​២​ម៉ោង​ទឹក​ស្រក​អស់ហើយ ដូច្នេះ​ប្រសិនបើ​ភ្ញៀវ​ទេសចរ​ដើរ​លេង​កន្លែង​ណា បើ​មេឃ​កំពុង​ភ្លៀង​នៅ​កន្លែង​នឹង​សិន​ទៅ ។ ជាក់ ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦​ម្សិល មិញ មាន​ករណី​យុវជន​ម្នាក់​ស្លាប់​នេះ សហគមន៍​បាន​ជូនដំណឹង និង​ស្រែក​តាម​មេក្រូ​ដែរ ប៉ុន្តែ​សង្ស័យ​យុវជន​និង​សង្សារ នៅ​កន្លែង​កន្លៀត​ថ្មរ ទំនង​មិន​លឺ​សម្លេង​ប្រកាស​ទើប​ជួប​បញ្ហា​បែប​នេះ​ទៅ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ពិនិត្យ ធ្វើ​កោសល្យវិច័យ​រួចរាល់​លើ​សព​យុវជន​ខាងលើ នគរបាល​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print