នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស៊ើបអង្កេត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង២០៖១៥នាទី កម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ឈ្មោះ កែវ ជេម ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

*ឈ្មោះ ញ៉ាញ់ មករា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

*ឈ្មោះ សឿន រតនៈ(ឌី) ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ។

                             

វត្ថុតាងដកហូត ទោចក្រយាន(កង់) ចំនួន១គ្រឿង, ធុងបាស់ ចំនួន១គ្រឿង (របស់ជនរងគ្រោះ)។ ចំពោះវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ។

...

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញ បានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print