ខ្លាចអាប់មុខមាត់ដែលម្ដាយស្ដីបន្ទោសតាមកាមេរ៉ាសុវត្ថិភាពក៏វាយកម្ទេចកាមេរ៉ា ហើយគម្រាមសម្លាប់ម្ដាយទីបំផុតជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷យុវជនម្នាក់ព្រោះតែខ្លាចអាប់មុខមាត់ខូចកិត្តិយសព្រោះតែម្ដាយស្ដីថាឲ្យខ្លួន តាមកាមេរ៉ាសុវត្តិ ភាពចំពោះមុខ សង្សារនិងមិត្តភ័ក្ក បានវាយបំផ្លាញកាំមេរ៉ា និងគម្រាមកាប់សម្លាប់ម្ដាយថែមទៀត។​

ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ,លោកវរសេនីយ៍ទោ យន្ត័ សង្ហារ អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ក្រុងច្បារមនបានសហការកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយក្រវ៉ាន់ បានឃាត់ខ្លួន យុវជនសង្ស័យខាងលើនេះ។

មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណី គំរាមសម្លាប់ម្តាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមួយករណីបានកើតឡើង។

តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផាន ចាន់ថន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនមុខរបរ លក់ដូរ បានប្ដឹងចោទ ប្រកាន់ទៅលើឈ្មោះសេង ពិសិដ្ឋ ភេទ ប្រុស អាយុ១៧ ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា ( ត្រូវជាកូនបង្កើត ) បានធ្វើសកម្មភាព យកដៃវាយកាមេរ៉ាសុវត្ថិភាព ដែលដាក់ មុខផ្ទះបណ្តាលឲ្យខូចខាតទាំងស្រុងចំនួន០១ គ្រឿង និង ឆាតតាមទូរស័ព្ទ និយាយគំរាមកាប់ សម្លាប់ម្តាយ ទើបជនរងគ្រោះជាម្តាយ បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។

ក្រោយពីបានទទួលបណ្ដឹង ជំនាញផ្នែកនគរបាលយុត្តិធម៍ក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលស្វាយក្រវ៉ាន់ បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួន ជនសង្ស័យឈ្មោះសេង ពិសិដ្ឋ យកមកសាកសួរ ហើយជនសង្ស័យ បានឆ្លើយសារភាព ថាខ្លួនពិតជា បានធ្វើ សកម្មភាព យកដៃវាយកាមេរ៉ាសុវត្តិភាព និងឆាតតាមទូរស័ព្ទ និយាយគំរាមកាប់សម្លាប់ម្តាយប្រាកដមែន ។

...

ករណីខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ នឹងវត្ថុតាង(កាំបិតផ្គាក់០១ដើម)ទៅផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print