ឥណ្ឌាចំណាយប្រាក់​ ៧,៨ពាន់លានដុល្លារ​ទិញយន្តហោះចម្បាំង​ ៣៦គ្រឿងពីបារាំង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងញ៉ូវដេលី បានបើកភ្លើងខៀវឲ្យមានកិច្ចព្រមប្រៀងទិញយន្តហោះចម្បាំង ៣៦គ្រឿងប្រភេទ Rafale ពីប្រទេសបារាំង។ រដ្ឋមន្ត្រីក្រសួងការពារជាតិបារំាងលោក Jean Yves Le Drian បានទៅកាន់ប្រទេសឥណ្ឌាដើម្បីចុះកិច្ចព្រមព្រៀងដែលត្រូវធ្វើឡើងនៅថ្ងៃសុក្រទី២៣ ខែកញ្ញា នេះ។

ការសម្រេចខាងលើកើតឡើងក្រោយពេលដែលរដ្ឋាភិបាលទីក្រុងញ៉ូវដេលី បានជួបប្រជុំគ្នាដឹកនាំដោយនាយករដ្ឋមន្ត្រី ហើយបានសម្រេចបើកភ្លើងខៀវឲ្យកម្លាំងទាហានទិញអាវុធបន្ថែមទៀត។ យន្តហោះចម្បាំង Rafale ត្រូវបានទាហានអាកាសឥណ្ឌាសម្រេចជ្រើសរើសតាំងពីឆ្នាំ២០១២ មកម៉្លោះ។ នៅពេលនោះទីក្រុងញ៉ូវដេលី ចង់ទិញយន្តហោះប្រភេទនេះរហូតដល់ទៅ ១២៦គ្រឿង ក្នុងនោះមាន ១០៨គ្រឿងផលិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ ប៉ុន្តែដោយសារតែមានគម្រោងស្មុគស្មាញខ្លាំងពេក ទើបគម្រោងខាងលើត្រូវបាននាយករដ្ឋមន្ត្រីណារ៉ាត្រាមូឌី សម្រេចលុបចោល ហើយទិញពីបារាំង ៣៦គ្រឿងផលិតនៅក្នុងប្រទេសបារាំងតែម្តង។

កិច្ចព្រមព្រៀងត្រូវចុះហត្ថលេខាងនៅថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងញ៉ូវដេលី ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងចូលរួម។ ការទិញយន្តហោះនោះមានតម្លៃរហូតដល់ ៧,៨ពាន់លានអឺរ៉ូ។

ការសម្រេចប្តូរចិត្តរបស់ឥណ្ឌា ក៏ដោយសារតែកងទ័ពអាកាសឥណ្ឌា បានសុំឲ្យរដ្ឋាភិបាលបញ្ជាទិញយន្តហោះចម្បាំងទំនើបឲ្យបានឆាប់ ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន ដែលឥណ្ឌាមានជម្លោះជាមួយប៉ាគីស្ថាន និងជាមួយចិន។ ជាមួយនឹងការចុះហត្ថលេខាជាស្ថាពរនាពេលនេះ ក្រុមហ៊ុន Dassault បារាំងនឹងអាចប្រគល់យន្តហោះ Rafale ដំណាក់កាលដំបូលក្នុងរវាង ៣ឆ្នាំទៀត។

យន្តហោះដំបូងបង្អស់នឹងត្រូវផ្តល់ឲ្យក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីបង្កើនសម្ថភាពរបស់ឥណ្ឌា ទប់ស្កាត់និងការគំរាមកំហែងពីប្រទេសជិតខាងចិន និងប៉ាគីស្ថានដែលកំពុងតែមានវិវាទជាមួយឥណ្ឌានៅតាមព្រំដែន៕

1-1 1-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print