បង្ក្រាប ២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី 29 ខែមិថុនានេះថា ការស្រាវជ្រាវលើសំណុំរឿងសង្ស័យពាក់ ព័ន្ធនឹងការជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយ បានឈានដល់ការពង្រីកសំណុំរឿង និងការចុះបង្ក្រាបនៅ ២ទីតាំងផ្សេងគ្នាក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ដោយ ឃាត់ខ្លួនជនសង្ស័យសរុប៦នាក់ក្នុងនោះមានស្ត្រីម្នាក់ ។

តាមព័ត៌មានដែលទទួលបាន ការពង្រីកការស្រាវជ្រាវបានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចសាកសួរជនសង្ស័យម្នាក់ ដែលបានផ្តល់តម្រុយអំពីប្រភពទិញសារធាតុញៀនពីមុខសញ្ញាសង្ស័យម្នាក់។ ពីតម្រុយនេះ សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបនៅចំណុចរ៉ារទេះភ្លើង ស្ថិតក្នុងសង្កាត់លេខ៣ និងភូមិស្មាច់ដែង សង្កាត់រាម ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

ក្នុងការចុះបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន បារីអេឡិចត្រូនិច ២គ្រឿង, ដបសម្រាប់ប្រើប្រាស់សារធាតុញៀន ១ និងទូរស័ព្ទដៃ ៦គ្រឿង ដែលត្រូវបានរក្សាទុកសម្រាប់ពិនិត្យ និងធ្វើកោសល្យវិភាគបន្ថែមក្នុងដំណើរការស៊ើបអង្កេត។

ប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះបង្ហាញពីការពង្រីកសំណុំរឿងពីតម្រុយមួយ រហូតឈានដល់ការកំណត់មុខសញ្ញាសង្ស័យ និងទីតាំងពាក់ព័ន្ធជាបន្តបន្ទាប់។ សមត្ថកិច្ចកំពុងបន្តប្រមូលភស្តុតាង ពិនិត្យទំនាក់ទំនង និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់វិសាលភាពនៃសំណុំរឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print