លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីគេមិនយកសម្លេងស្រែកទាមទារទេ គឺគេយកច្បាប់គួបផ្សំនឹងបទល្មើសរបស់ជនជាប់ចោទមកវិនិច្ឆ័យ?
២- បើយកការស្រែកទាមទាររបស់មនុស្សមួយចំនួនតូចមកគិត តើយកច្បាប់ទៅទុកឯណា?
៣- បក្សប្រឆាំងមានវប្បធម៌ប្រមូលផ្តុំមនុស្សមកស្រែកតវ៉ា ការស្រែកតវ៉ាទាមទារឲ្យដោះលែងជនជាប់ចោទមិនអាចមានប្រសិទ្ធភាពទេ បើជនជាប់ចោទនៅតែប្រព្រឹត្តល្មើសច្បាប់?
៤- បើកម្ពុជាមានច្រកសេដ្ឋកិច្ចជាមួយចិនឆ្លងកាត់តាមឡាវ ចង់ប្ញមិនចង់វាជៀសពីផលប៉ះពាល់ប្រទេសជិតខាងកម្ពុជាទេ។
៥- ក្នុងសភាពការណ៍ដែលពិភពលោកបាត់បង់សណ្តាប់ធ្នាប់ កម្ពុជាគួរយកឱកាសពង្រឹងខ្លួនឲ្យបានរឹងមាំលើវិស័យសេដ្ឋកិច្ចនិងយោធាដើម្បីកុំឲ្យប្រទេសជិតខាងមើលងាយនិងឈ្លានពាន ។
៦- កម្ពុជាគួរម្ចាស់ការសហការជាមួយប្រទេសជាមិត្តកសាងរោងចក្រផលិតដ្រូន ដើម្បីម្ចាស់ការការពារខ្លួន។
៧- ក្នុងសភាពការណ៍បច្ចុប្បន្ននេះ កម្ពុជាត្រូវពឹងផ្អែកលើប្រទេសជាមិត្ត ដើម្បីពង្រឹងសេដ្ឋកិច្ចនិងយោធាជាអាទិភាព។
៨- សៀមមិនឲ្យខ្មែរបានសុខទេ ខ្មែរគាប្បីកសាងខ្លួនឲ្យខ្លាំងកុំឲ្យសៀមមើលងាយ។
៩- ប្រទេសធំនិងខ្លាំងខាងសេដ្ឋកិច្ចមិនប្រាកដថាយកឈ្នះប្រទេសតូចជាងនោះទេ ដូចសហរដ្ឋអាមេរិកនិងអ៊ីស្ត្រាអែលវ៉ៃអ៊ីរ៉ង់ មិនប្រាកដថាបង្រ្កាបអ៊ីរ៉ង់បានតាមចង់ទេ។
១០- សៀមចង់វ៉ៃបំបាក់ខ្មែរដោយសំអាងថាខ្លួនខ្លាំងជាងខ្មែរ ក៏មិនអាចធ្វើបានតាមចិត្តចង់នោះទេ ខ្មែរមានសាមគ្គីឯកភាពជាតិរឹងមាំ សៀមមិនអាចធ្វើកើតទេ៕

...

ដោយ ៖ សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print