ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យវឌ្ឍនភាពគម្រោងផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដែលមានទីតាំងស្ថិតក្នុងភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានបញ្ជាក់ថា​ ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង រួមទាំងស្វែងយល់ពីបញ្ហាប្រឈមនានាដែលក្រុមហ៊ុនជួបប្រទះ ដើម្បីជួយសម្រួលដល់ដំណើរការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. បានទទួលការអនុញ្ញាតវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ គម្រោងនេះផ្តោតលើការផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងការផ្គុំដំឡើងកង់រថយន្ត។

...

បច្ចុប្បន្ន ក្រុមហ៊ុនបានបើកដំណើរការផលិតកម្មយ៉ាងសកម្ម ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាង ១០០កន្លែង។ ក្នុងជំហានដំបូងនេះ ក្រុមហ៊ុនកំពុងផ្តោតលើការផលិតសំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង ដោយមានសមត្ថភាពផលិតប្រមាណ ៦២.៥០០សំបកក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញទៅកាន់បរទេស៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print