ជិះម៉ូតូបត់ឆ្វេងមិនស៊ីញ៉ូ ត្រូវម៉ូតូ០១គ្រឿងផ្សេងទៀតបុកពេញទំហឹងបណ្តាលឱ្យមនុស្សប្រុសស្រី០៥នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ០៥នាក់បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក CLICK ពណ៌ខ្មៅមួយគ្រឿង មិនមានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់ដឹកក្មេងប្រុសសិស្សសាលា០២នាក់ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវមិនស៊ីញ៉ូ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AW-3397 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទិសដៅពីលិចទៅកើត ស្របទិសគ្នា បានជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូ CLICK រងរបួសធ្ងន់ស្រាល០៣នាក់ និងភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ស្រាល០២នាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print