ទើបមកពីទិញតុ និងពូកនៅប៉ោយប៉ែតបម្រុងដឹកទៅផ្ទះ ស្រាប់តែជួបគ្រោះអកុសលក្រឡាប់រថយន្តសង្កត់ស្លាប់អ្នកបើកបរ

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ឆ្លាម​ដឹក​ពូក ​និង​កៅ​អី បើក​លឿន​ធ្លាក់​ផ្លូ​វ បណ្តាល​ឱ្យ​ស្លាប់អ្នកបើកបរ​ម្នាក់ ​នៅ​ថ្ងៃ​ទី​០២ ខែ​ក​ក្កដា ឆ្នាំ​២០២៦ តាម​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​​ មុនពេលកើតហេតុ ​មាន​រថយន្ត​មួយគ្រឿង​ម៉ាកកាម៉ា​រី​ឆ្លាម ​ពាក់​ស្លាក់​លេខ​កំពង់ចាម​ 2C-7217 ​ដឹក​កៅអី​ ​និង​​ពូក​ បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ​ក្នុង​ល្បឿន​លឿនអាច​រេចង្កូត​ធ្លាក់​ផ្លូវ​ ទៅ​បុក​ដុំ​ថ្ម​​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យអ្នកបើកបរ​ម្នាក់​​ស្លាប់​​ភ្លាម​ៗ​នឹង​កន្លែង​ ។​

មន្ត្រី​នគរបាល​ជំនាញ​បញ្ជាក់ថា ក្រោយ​ពិនិត្យ​វាស់វែង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​ស្លាប់​ម្នាក់​និង​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ​គឺ​អ្នកបើកបរ​រថយន្ត​មក​ពី​ទិញ​តុ​និង​ពូក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ក្នុង​គោលបំណង​ដឹក​ទៅ​ស្រុក​ប​វិល​ ខេត្តបាត់ដំបង ស្រាប់​តែ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បើកឡាន​ធ្លាក់​ផ្លូវ​បណ្តាល​ឱ្យក្រឡាប់​សង្កត់​ស្លាប់​នឹង​កន្លែង​ ​។ ជនរងគ្រោះ​មិនស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបានគេដឹងថា ​ជា​អ្នកស្រុក​ប​វិល​។

មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា ក្រោយ​ពិនិត្យ​វាស់វែង​ហើយ​សាកសព​ជន​រង​គ្រោះ​យក​ទៅ​ទុក​នៅ​វត្ត​ទឹកថ្លា​ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ ។ ដោយឡែក​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print