សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនកូនប្រុសម្នាក់ក្រោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមដល់ជីវិតឪពុកទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷ បុរស​ម្នាក់​ត្រូវ​បានកម្លាំងសមត្ថកិច្ចស្រុក​សំរោង​ទង​ឃាត់ខ្លួន តាម​បណ្តឹង​ឪពុកបង្កើត ក្រោយ​ពី​បុរស​ជា​កូន​រូប​នោះ​ ស្រវឹងជោគ​ជាំ ហើយវាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះមិនត្រឹមតែប៉ុណ្ណោះថែម​ទាំង​គំរាម​សម្លាប់​លោក​មានគុណ​ថែម​ទៀត​ផង​។ ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូនប្រុស​លែង​បាន ឪពុក​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍​ ឃាត់ខ្លួនតែម្តង ។

សមត្ថកិច្ចស្រុក​សំរោង​ទង​បាន ឱ្យ​ដឹង​ថថា នៅ​មុខ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​កូនប្រុសខាងលើ គឺ​នៅ​វេលា​ម៉ោង​ ០២:០០នាទី(យប់​) ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦ មាន ឈ្មោះ កែ ឃុន ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​រលាំងចក​ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រលាំងចក ទៅ​លើ​កូនប្រុស​បង្កើត​ ឈ្មោះ​ ​កែ រស្មី អាយុ​៣៧​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​-ម្តាយ​ ។ តាម​ការ​រៀបរាប់​របស់ឪពុក​ថា​ នៅ​វេលា​ម៉ោង​០៦​និង​១០​នាទី​ ព្រលប់​ ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦ រូប​គាត់​ជា​ឪពុក​បាន​រៀបចំ​ពិធីសូត្រមន្ត​នៅផ្ទះ ស្រាប់តែ ឈ្មោះ កែ រស្មី​ (​ជា​កូន​) បាន​និយាយ​រករឿង​ឈ្លោះ​ជាមួយ​លោកឪពុក- ម្តាយ ហើយ​កូនប្រុស​បាន ទៅ​យក​ដំបង​ឬ​ស្សី​ ដេញ​វាយ​រូប​គាត់​ជា​ឪពុក ប៉ុន្តែ​មិន​ត្រូវ​ គាត់​រត់​ទាន់។ មិនតែប៉ុណ្ណោះ​កូនប្រុស​បាន​វាយ​បំ​ផ្លិត​បំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ រង​ការ​ខូចខាត​ជា​ច្រើន និង​ថែម​ទាំង​គំរាម​សម្លាប់​រូប​លោក​ជា​ឪពុក​ទៀត​ផង​ ។​ ក្រោយមក​ក្រុម​គ្រួសារបាន​ឃាត់ខ្លួន​ ឈ្មោះ​ រស្មីប្រគល់​ឱ្យ​សមត្ត​កិច្ច​តែ​ម្តង​។

សមត្ថកិច្ច បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ពេល​ឃាត់ខ្លួន​សួរនាំ បុរស​ជា​កូន​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​បំផ្លិចបំផ្លាញ​សម្ភារៈ​និង​គំរាម​សម្លាប់​ឪពុក​ពិតប្រាកដមែន ដោយមូលហេតុ​ដែល​រូបគេ​ធ្វើ​បែប​នេះ​លើ​លោក​មានគុណ មក​ពី​ខ្លួន​ផឹកស្រា​ស្រវឹង​។

បច្ចុប្បន្ន ជនសង្ស័យ​ដៃដល់​ជា​កូន រួម​ជាមួយនិង​វត្ថុ​តាង​ខាងលើ ត្រូវបានសមត្ថកិច្ច កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print