រថយន្ត Mercedes Benz C300 បេីកបុកឡាំប្រឺតារបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ឡាំប្រឺតាម្នាក់និងភ្ញៀវជាស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះលេីឡាំប្រឺតាត្រូវបានរថយន្ត Mercedes Benz C300 បេីកបុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញឡាំប្រឺតា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KW-6945    បេីកបរដោយបុរសម្នាក់ ដឹកភ្ញៀវជាស្ត្រីម្នាក់ដោយមានផ្ទៃពោះ៦ខែផងនោះ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បើកបររថយន្ត ម៉ាក Mercedes Benz C300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CI-1575 បើកបរក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែរថយន្តបានរ៉េចង្កូតចូលឆ្វេងដៃទៅបុកឡាំប្រឺតា យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរឡាំប្រឺតា និងអ្នករួមដំណើរជាមួយគ្នា បានរងរបួសធ្ងន់ទាំង២នាក់ ។ 

...

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយកម្ចាស់រថយន្តបង្ក និងម៉ូតូឡាំប្រឺតាទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាផងដែរ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print