សត្វឆ្កែខាំពាំអូសស្បោងខ្មៅធុំក្លិនស្អុយចេញពីព្រៃ ទើបដឹងថាជាសពមនុស្ស២នាក់ ត្រូវកាត់ជាច្រើនកំណាត់ នៅប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សច្រកស្បោងខ្មៅជាច្រើនកំណាត់ ជាសាកសពមនុស្ស២នាក់ ដោយមានក្លិនស្អុយ ត្រូវបានសត្វសុនខអូសចេញពីព្រៃ បង្កការភ្ញាក់ផ្អើលកម្លាំងជំនាញចុះពិនិត្យនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចព្រៃក្បែរផ្លូវខាងកើតភូមិណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

 

ប្រភពប្រាប់ឱ្យដឹងថា នៅមុនពេលដែលប្រទះឃើញសាកសពមនុស្សត្រូវសត្វឆ្កែអូសស្បោងពណ៌ខ្មៅចេញពីព្រៃ មានធុំក្លិនស្អុយក៏ដើរទៅមើលឃើញសាកសពជាច្រើនកំណាត់ ដោយឡែកមានក្បាលចំនួន២ និងកំណាត់ដៃជើងនិងដងខ្លួន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។

 

ប្រជាពលរដ្ឋបបានឲ្យដឹងថា តាមការពិនិត្យគឺសាកសពមនុស្សចំនួន២នាក់ជាបុរសទាំង២នាក់ដែលមានសម្បុរ ស មានស្នាមសាក់លើដងខ្លួន អាចជាសពជនជាតិបរទេស ដែលត្រូវបានឃាតករសំលាប់កាត់ជាកង់ៗ រួចច្រកស្បោងខ្មៅ ហើយយកមកបោះចោលក្នុងព្រៃ អាចមានរយៈពេល៣ទៅ៤ថ្ងៃ ទើបមានក្លិនស្អុយបែបនេះ។

 

ប្រជាពលរដ្ឋបញ្ជាក់ថា ក្រោយពេលដែលប្រជាពលរដ្ឋ ប្រទះឃើញសាកសពមនុស្សជាច្រើនកំណាត់ត្រូវបានច្រកស្បោងខ្មៅយកមកចោល ហើយត្រូវសត្វសុនខអូសចេញពីព្រៃទើបដឹង និងរាយការណ៍ជូនអាជ្ញាធរ ព្រម ទាំងសមត្តកិច្ចបានចុះមកពិនិត្យនិងធ្វើកោសលវិច្ឆ័យមានរយៈពាល២ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី២ ដល់៣ ខែកក្កដា ឆ្នាំ២០២៦ដែលមានកម្លាំងជំនាញខេត្តនិងក្រុងប៉ោយប៉ែត។

 

ពាក់ព័ន្ធប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សជាច្រើនកំណាត់ដែលសត្វសុនខអូសចេញពីព្រៃ អ្នកកាសែតបានទាក់ទងទៅសមត្តកិច្ចជំនាញដែរ តែមិនទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេ តែដឹងថាមានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពជាច្រើនកំណាត់ច្រកស្បោងខ្មៅ ហើយត្រូវសត្វសុនខអូសចេញពីព្រៃពិតមែន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print