រថយន្ត toyota priusព្យាយាមបើកគេចពីសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលជ្រុលទៅបុករះរថយន្តនៅពីមុខចំនួន៣គ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿងដែលសមត្ថកិច្ចឃាត់ត្រួតពិនិត្យជាតិអាល់កុលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក toyota prius មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BA-1361 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធ

រុស្សុីក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿងដែលសមត្ថកិច្ចកំពុងឃាត់ត្រួតពិនិត្យនៅពីមុខរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ទៅដល់មនុស្ស។

...

 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់តៃកុងរថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ដេីម្បីសួរនាំ ចំណែកឯរថយន្តផ្សេងៗដែលជាវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print