នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី០៤ខែកក្កដានេះថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប៉ុនប៉ងលួច ម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង០១÷១០នាទីនៅភូមិ-ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ិច សីហា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)និងធ្លាប់ជាប់ពន្ធធានាគាខេត្តតាកែវ រយ:ពេល ០៣ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន ។

 

វត្ថុតាងចាប់យករួមមាន:

-ម៉ូតូ០១គ្រឿង ម៉ាកYamaha Sirus ពណ៌ស ពាក់ផ្លាកលេខ ភ.ព.1-ទ 3218

-កូនសោអក្សរ L ០១ មានផ្លែទួណឺល្វីស (សម្រាប់កាច់កម៉ូតូ)

-ទល់ល្វីស០១ ដងជ័រ ពណ៌ខ្មៅ

-កូនសោសៀរ០១

-ដែកកាប់០១

-កូនសោ០២

-ទូរសព្ទ០១គ្រឿងម៉ាក oppo បិតស្កុតពីក្រោយ ពណ៌ក្រហម។

-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន

 

ប្រភពបន្តទៀតថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ២២:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពស្រុកកណ្ដាលស្ទឹង រួមទាំងកម្លាំងប្រជាការពារបានដាក់គោលដៅដើម្បីត្រួតពិនិត្យនៅលើផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិសៀមរាប ឃុំសៀមរាប បានឃេីញជនសង្ស័យ ០១នាក់ជិះម៉ូតូ០១គ្រឿងខាងលេីតែម្នាក់ឯង ដោយមានការសង្ស័យកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានហៅជនសង្ស័យខាងលេីឱ្យឈប់ដេីម្បីសួរនាំ ហើយធ្វើការឆែកឆេរ បានឃើញឧបករណ៍សម្រាប់កាច់កម៉ូតូអក្សរ L នៅក្នុងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរ។

 

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថាឧបករណ៍សម្រាប់កាច់កម៉ូតូអក្សរ L ពិតជារបស់ខ្លួន ដែលខ្លួនឲ្យឈ្មោះបញ្ញា ភេទប្រុស រស់នៅម្ដុំសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញធ្វើឱ្យ មានតម្លៃ ៤០.០០០រៀលនឹងធ្លាប់ប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកករយៈពេល ០៣ ឆ្នាំមកហើយ។

...

 

បច្ចុប្បន្នជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print