ភ្នំពេញ៖ បុរស ម្នាក់បេីក រថយន្ត មួយគ្រឿង ម៉ាក AVATAR បួងចង្កូតផ្លូវកោងមិនប្រយ័ត្នជ្រុលឡេីងខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍ នេះ បាន កេីត ឡើង កាល ពី វេលាម៉ោង ១១និង១០នាទី យប់ ត្រូវ និង ថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត នៅ ក្នុង តំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក AVATAR ពណ៌ខ្មៅ
ពាក់ ផ្លាក លេខ ភ្នំពេញ 2CH-6717 បានបេីក ក្នុង ល្បឿន លឿន លុះមកដល់ចំណុចកេីតហេតុដោយផ្លូវកោងក៏ជ្រុល ចង្កូត ទៅ បុក ឡើង ខឿន ថ្ម ពុះ ចែក ទ្រូង ផ្លូវ កល់ជាប់ទៅមុខលែងរួច រង ការ ខូច ខាត ។ ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ មិន បង្ក អោយ មាន អ្នករង របួស នោះ ទេ ។
ក្រោយ កេីត ហេតុ ម្ចាស់ រថយន្ត បាន សងសំណង ទៅ ខាង ក្រុម ហ៊ុន ដេីម្បី បញ្ចប់ រឿង នៅ និង កន្លែង រួច បាន យក រថយន្ត របស់ ទៅជួស ជុល ដោយ ខ្លួន ឯង ៕
ដោយ៖សុខាសែនជ័យ










