ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសជាប្ដីរងរបួសស្រាលក្រោយពេលជិះម៉ូតូឌុបគ្នាចេញពីលេងផ្ទះបងប្អូនរួចត្រឡប់ទៅផ្ទះវិញស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះមកឆាបពីក្រោយបណ្ដាលឱ្យធ្លាក់ស្ត្រីជាប្រពន្ធពីលើម៉ូតូបោកក្បាលនៅហ្នឹងផ្លូវ កាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមបហរភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ជិម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1P-3775ឌុបគ្នាចេញពីលេងផ្ទះបងប្អូនរួចធ្វើដំណើរតាមបណ្ដោយផ្លូវដួងងៀបទិសដៅពីជើងទៅត្បូង លុះពេលជិះមកដល់ចំណុចកើតហើយខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក់ជិះមកពីក្រោយស្របទិសគ្នាពីជើងទៅត្បូងយ៉ាងលឿនក៏ជ្រុលទៅកៀម៉ូតូជនរងគ្រោះបណ្តាលឲ្យធ្លាក់ស្រ្តីរងគ្រោះពីលើម៉ូតូបោកក្បាលនៅនិងផ្លូវហើយម៉ូតូបង្កនោះបានបន្តល្បឿនជិះគេចខ្លួនបាត់ស្រមោល ខណះបុរសជាប្តីអត់ដឹងថាប្រពន្ធធ្លាក់ពីលើម៉ូតូក៏បន្តល្បឿនទៅមុខបានប៉ុន្មានម៉ែត្រទើបដឹងរួចត្រឡប់មកក្រោយ មើលប្រពន្ធវិញក៏ពិនិត្យមើលឃើញថាស្ត្រីជាប្រពន្ធបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាបណ្ដោះអាសន្ន។ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










