តម្លៃហាងឆេងមាសកើនឡើងវិញ ក្នុងមួយតម្លឹងជាង ៥ ពាន់ដុល្លារ នាព្រឹកថ្ងៃចន្ទនេះ! 

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី ០៦ កក្កដា ២០២៦នេះ តម្លៃហាងឆេងមាសបន្តកើនឡើងដល់ ៥០៤០ ដុល្លារ ក្នុងមួយតម្លឹង ពាក់ព័ន្ធនឹងអត្រាការងារនៅសហរដ្ឋអាមេរិក និងការបញ្ជាទិញមាសពីអ្នកវិនិយោគ។

 

បើតាមការបញ្ជាក់ពីនាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានមានប្រសាសន៍ថា ការហក់ឡើងនៃតម្លៃហាងឆេងមាស គឺជានិន្នាការមួយបន្ទាប់ពីការធ្លាក់ចុះ រយៈពេលជាងមួយខែ។

 

គួរជម្រាបជូនថា កាលពីសប្ដាហ៍មុនមាសបានហក់ឡើង បន្ទាប់ពីអត្រាការងារមានកម្រិតទាបជាងការរំពឹងទុក ដែលធនាគារកណ្ដាលអាមេរិកទំនងនឹងមិនដំឡើងអត្រាកាប្រាក់ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ចុះរយៈពេលខ្លី។

...

 

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃចន្ទទី០៦ កក្កដានេះ នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៥០៥ ដុល្លារ ក្នុងមួយជី៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print