ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង០៨នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស៉ីន ឃីម ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសបែកចង្ការបែកចិញ្ច្ចេីមនិងបាក់ឆ្អឹងដងកាំបិត មានអាសយដ្ឋាននៅ ភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តមួយគ្រឿងដែលបេីកបរនៅខាងមុខបណ្តាលឲ្យដួលបោកទៅនិងថ្នល់ម្នាក់រងរបួសធ្ងន់ម្នាក់ទៀតស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្តបានបន្តទៅមុខបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕
ដោយ៖សុខាសែនជ័យ










