លោក ហ៊ុន ម៉ានី ៖ ជំហានថ្មីមួយនៃការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ តាមរយៈការរៀបចំថ្នាលឌីជីថល សម្រាប់ដំណើរការបញ្ជូន-ទទួលឯកសាររវាងក្រសួង ស្ថាប័ន 

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសាន៍ថា ៖ ព្រឹកនេះ ខ្ញុំបានស្តាប់បទបង្ហាញ និងពិភាក្សាពិគ្រោះយោបល់រវាងក្រសួងមុខងារសាធារណៈ ជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មការរដ្ឋាភិបាលឌីជីថល លើការរៀបចំថ្នាលឌីជីថល សម្រាប់ដំណើរការបញ្ជូន-ទទួលឯកសាររវាងក្រសួង ស្ថាប័ន។ ការរៀបចំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ និងសម្រួលដល់កិច្ចការរដ្ឋបាលប្រចាំថ្ងៃ កាន់តែលឿនរហ័ស និងកាន់តែមានប្រសិទ្ធភាព។

 

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្តថា ៖ កិច្ចការនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងបណ្តាញអគ្គលេខាធិការ ដែលដើរទន្ទឹមគ្នានឹងការអនុវត្ត និងជំរុញបរិវត្តកម្មឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការងាររដ្ឋបាល ឆ្ពោះទៅការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print