Tottenham ចុះហត្ថលេខាទិញ Sandro Tonali ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ១៣៣ លានដុល្លារ

ចែករំលែក៖

ក្លិប Tottenham Hotspur បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាយកខ្សែបម្រើ Sandro Tonali ពីក្លិប Newcastle United កាលពីថ្ងៃចន្ទ ខណៈសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃរហូតដល់ ១០០ លានផោន (ប្រមាណ ១៣៣ លានដុល្លារ) ដែលជាកំណត់ត្រាថ្មីរបស់ Tottenham។

តាមសេចក្តីរាយការណ៍ Tottenham បានបង់ប្រាក់ដំបូង ៩២.៥ លានផោន សម្រាប់ខ្សែបម្រើអន្តរជាតិអ៊ីតាលីរូបនេះ។

ក្លិប Newcastle United បានបញ្ជាក់ថា៖ «តម្លៃផ្ទេរដែលមិនត្រូវបានបង្ហាញជាផ្លូវការ គឺជាតម្លៃលក់កីឡាករខ្ពស់បំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រក្លិប»។

កំណត់ត្រាខ្ពស់បំផុតរបស់ Newcastle គឺការលក់ Alexander Isak ទៅកាន់ Liverpool ក្នុងតម្លៃ ១២៥ លានផោន កាលពីខែកញ្ញាឆ្នាំមុន។

Tonali វ័យ ២៦ ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ Newcastle ឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងកាលពីរដូវកាលមុន។

គាត់បានផ្ទេរមក Newcastle ក្នុងឆ្នាំ ២០២៣ ជួយក្លិបឈ្នះ League Cup ឆ្នាំ២០២៥ ហើយបានបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៩។

Tonali បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានមកទីនេះ (Tottenham)។ នៅពេលខ្ញុំមកដល់ក្លិបថ្ងៃនេះ ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់។ មនុស្សជាច្រើននិយាយថាមានក្លិប ៤ ឬ ៥ ចង់បានខ្ញុំ ប៉ុន្តែសម្រាប់ខ្ញុំ មានតែក្លិបមួយប៉ុណ្ណោះ»។

ក្រៅពី Tonali ក្លិប Tottenham ដែលបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ១៧ ក៏បាននាំយកខ្សែបម្រើ Mateus Fernandes ពី West Ham United ដើម្បីពង្រឹងតំបន់បម្រើផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print