ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៧នាក់, ជនជាតិចិន ចំនួន០៦នាក់ និងជនជាតិចិនតៃវ៉ាន់ ចំនួន០១នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលចុះបង្ក្រាបបាននៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
+ វត្ថុតាងរួមមាន៖
១- កុំព្យូទ័រយួរដៃ ចំនួន០៥គ្រឿង
២- ទូរសព្ទដៃ (អនឡាញ) ចំនួន៦៩០រឿង
៣- យី ចំនួន ០៣, ម៉ៅមួយចំនួន
៤- ដុំភ្លើង ចំនួន០១គ្រឿង
៥- ស៊ីមកាតមួយចំនួន
៦- ដុំ WIFI ចំនួន០៣
៧- ខ្សែ WIF មួយចំនួន
៨- ខ្សែសាកមួយចំនួន
៩- ទូរសព្ទដៃ (ផ្ទាល់ខ្លួន) ចំនួន១០គ្រឿង
១០-ម៉ូតូអាគុយ ចំនួន០១គ្រឿង ម៉ាក TACT ពណ៌ខ្មៅ គ្មានស្លាកលេខ
១១- លិខិតឆ្លងដែន ចំនួន៦ច្បាប់
១២-សៀវភៅការងារជនបរទេស ចំនួន១២
១៣- កាតធនាគារ ចំនួន០៥
១៤- កិច្ចសន្យា ចំនួន០១ច្បាប់
១៥- បណ្ណចេញចូលហុងកុង-ម៉ាកាវ ចំនួន២
៦- បណ្ណបើកបរជនជាតិចិន ចំនួន០១
១៧-អត្តសញ្ញាណបណ្ណជនជាតិចិន ចំនួន០១
១៨-បណ្ណប្រជាពលរដ្ឋ ចំនួន០១
១៩- លោហធាតុពណ៌ស (ខ្សែក) ចំនួន០១ខ្សែ
២០- លោហធាតុពណ៌ស (ចិញ្ចៀន) ចំនួន០១វង់
២១- លោហធាតុពណ៌ស (ខ្សែដៃ) ចំនួន០១ខ្សែ៕









