កាន់តែក្តៅ៖ អាមេរិកវាយប្រហារលើអីរ៉ង់ជាថ្មី នឹងបន្តដាក់ទណ្ឌកម្មប្រេងឡើងវិញ

ចែករំលែក៖

សហរដ្ឋអាមេរិកបានស្ដារទណ្ឌកម្មប្រេងឡើងវិញ និងបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅជិតច្រកសមុទ្រហ័រមូស ដែលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា ត្រូវបានធ្វើឡើងដោយទីក្រុងតេអេរ៉ង់។
នៅព្រឹកថ្ងៃទី 8 ខែកក្កដា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា យោធារបស់ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅជិតច្រកសមុទ្រហ័រមូស។
យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើ X CENTCOM បាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារដ៏ខ្លាំងក្លាជាបន្តបន្ទាប់ ដែលមានគោលបំណងធ្វើឱ្យអ៊ីរ៉ង់បង់ថ្លៃយ៉ាងធ្ងន់ធ្ងរ “សម្រាប់ការកំណត់គោលដៅ និងវាយប្រហារនាវាពាណិជ្ជកម្មជាមួយក្រុមនាវិកស៊ីវិលស្លូតត្រង់នៅលើផ្លូវដឹកជញ្ជូនអន្តរជាតិ”។
CENTCOM បានចោទប្រកាន់ថា “ការវាយប្រហារតាមអាកាសទាំងនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួនបីគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ការឈ្លានពានរបស់អ៊ីរ៉ង់គឺ មានចេតនា មានគ្រោះថ្នាក់ និងជាការរំលោភបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងឈប់បាញ់”។ វីដេអូមួយដែលចែកចាយនៅលើបណ្តាញសង្គមបង្ហាញពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីក្រុង Bandar Abbas ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃទី 8 ខែកក្កដា ។
ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា មានការផ្ទុះជាច្រើនដងនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃ Sirik និងនៅភាគខាងកើត និងខាងលិចនៃ Bandar Abbas។ មិនទាន់មានព័ត៌មានអំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនៅឡើយទេ។
ព័ត៌មានដែលបានចែករំលែកដោយអ្នកយកព័ត៌មានទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញថា មនុស្សជាច្រើននាក់បានរងរបួសដោយសារបំណែកគ្រាប់បែកនៅកំពង់ផែពាណិជ្ជកម្មមួយក្នុងទីក្រុង Sirik។ លើសពីនេះ ទូកនេសាទជាច្រើនគ្រឿងបានឆេះក្នុងអំឡុងពេលវាយប្រហារលើកំពង់ផែនៅ Sirik និង Bandar Abbas។
ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់ទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ប្រព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ មីស៊ីលបាញ់ពីលើដីទៅអាកាស មីស៊ីលប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកនៅក្នុងការវាយប្រហារនេះ៕

...

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print