ប្រទេសថៃ រកឃើញអ្នកឆ្លងមេរោគព្រូនថ្លើម មួយទៀតហើយ ព្រោះតែទទួលទាន «បុកល្ហុង»

ចែករំលែក៖

ប្រទេសថៃ៖​ ក្រោយនិស្សិត ជាង ៤ ៥០០នាក់នៅសាកលវិទ្យាល័យខេត្ត Mahasarakham បានធ្វើតេស្តរកឃើញមេរោគមេរោគព្រូនថ្លើម (Liver fluke) ព្រោះតែទទួលទាន «បុកល្ហុង» អាជ្ញាធរ​ថៃ បានបញ្ជាក់ជាថ្មីម្ដងទៀតពីការរកឃើញ ករណីមនុស្សឆ្លងមេរោគព្រូនថ្លើមនេះ ក្នុងខេត្តមួយទៀតហើយ។

យោងតាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ខេត្តដែលរកឃើញករណីថ្មីនេះ គឺ Nakhon Ratchasima ប៉ុន្តែគេមិនទម្លាយឡើយថាតើ មានមនុស្សប៉ុន្មាននាក់ ឆ្លងមេរោគនេះ។

អាជ្ញាធរខេត្ត ក៏បានប្រកាសឱ្យប្រញាប់ប្រញាល់ ចាត់វិធានការ និងចុះទៅពិនិត្យទីតាំងលក់បុកល្ហុងទាំងឡាយ ដើម្បីធានាថា មានសុវត្ថិភាព។

សូមជម្រាបជូនថា​ នៅ Mahasarakham មាននិស្សិត ៤ ៥៨០នាក់ មកពីសាកលវិទ្យាល័យចំនួន២ ត្រូវបានធ្វើតេស្ត រកឃើញមានឆ្លងមេរោគព្រូនថ្លើម ដោយក្នុងចំណោមអ្នកឆ្លង មាន ៤ ២០០នាក់ នៅសាកលវិទ្យាល័យ Mahasarakham និង ៣៨០នាក់ទៀត នៅសាកលវិទ្យាល័យ Rajabhat Mahasarakham ខណៈពួកគេទាំងអស់ សុទ្ធសឹងជានិស្សិតឆ្នាំទី១។

យោងតាមក្រុមមន្ត្រី, ពងព្រូនថ្លើម ប្រហែលជាមាននៅក្នុងត្រីផ្អាប់ឆៅ ដែលគេយកទៅធ្វើគ្រឿងបុកល្ហុង។

សូមជម្រាបជាថ្មី ព្រូនថ្លើម គឺជាប្រភេទប៉ារ៉ាស៊ីត (ព្រូនសំប៉ែត) ដែលបំផ្លាញប្រព័ន្ធផ្លូវទឹកប្រមាត់ និងថ្លើមរបស់មនុស្ស និងសត្វ។ ការឆ្លងមេរោគនេះ កើតឡើងញឹកញាប់បំផុត តាមរយៈការបរិភោគត្រីទឹកសាប ឬរុក្ខជាតិទឹក ដែលមិនបានចម្អិនឱ្យឆ្អិនល្អ។

នៅដំណាក់កាលស្រាល អ្នកដែលឆ្លងព្រូននេះ មានអារម្មណ៍ណែនពោះ ហើមពោះ ឬចុកពោះផ្នែកខាងស្តាំ (ម្តុំថ្លើម) ប៉ុន្តែពេលដល់ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យអស់កម្លាំងខ្លាំង ស្រកទម្ងន់ លឿងភ្នែក លឿងស្បែក និងក្តៅខ្លួន។

ចំពោះផលវិបាកគ្រោះថ្នាក់បំផុត វាបណ្តាលឲ្យរលាកផ្លូវទឹកប្រមាត់ ពោលគឺព្រូនរារាំងលំហូរទឹកប្រមាត់ ធ្វើឲ្យរលាក និងឆ្លងមេរោគ។ រួច វានឹងបង្កការរលាករ៉ាំរ៉ៃ បំផ្លាញកោសិកាថ្លើម បណ្តាលឲ្យថ្លើមឡើងរឹង តែម្តង។

យ៉ាងណា ការឆ្លងមេរោគព្រូនថ្លើមនេះ ដោយមិនព្យាបាល អាចបង្កើនហានិភ័យ នៃជំងឺមហារីកបំពង់ទឹកប្រមាត់ នៅរយៈពេល ១៥ ទៅ ២០ ឆ្នាំក្រោយ៕ដោយ​៖តារា​

...

(រូប៖ Amarin​ និង រូប៖ Fasciola hepatica)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print