នគរបាលខេត្តបន្ទាយមានជ័យបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុស-ស្រី៤នាក់ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលនីតិវិធីពីដោយលោក កេីត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៨:៣០នាទីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យជាជនបរទេសប្រុស-ស្រីចំនួន០៤នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។

លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន÷

១: ឈ្មោះ Hendry Wijaya Asen ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី នឹងដកហូតវត្ថុតាង: – ថ្នាំញៀនម៉ាទឹកកក ចំនួន០២កូនថង់ ,- ក្បាលPod K ចំនួន៣០កញ្ចប់, – ទូរស័ព្ទដៃចំនួន០១គ្រឿង

២: ឈ្មោះ Han DongSheng ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន នឹងដកហូតវត្ថុតាង: – ក្បាលPod K ចំនួន២៣កញ្ចប់ , – ទូរស័ព្ទដៃចំនួន០១គ្រឿង ,- រថយន្ត ០១គ្រឿង។

៣: ឈ្មោះ Man Yigui ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។

៤: ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ (ជាអ្នកស្នាក់នៅក្នុងផ្ទះជាមួយ) នឹងបន្តបានត្រួតពិនិត្យក្នុងបន្ទប់ទី២ ឃើញមាន : – ជញ្ជីងចំនួន០១ ម៉ាស៊ីន ,- បារីអេឡិចត្រូនិច ចំនួន០៧ ,- សម្បកថង់មួយចំនួន។

បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យ នឹងវត្ថុតាងខាងលើមកការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើនីតិវិធីបន្តនិងបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ចំនួន០៣នាក់ ភេទប្រុស, ចំណែក ឈ្មោះ  Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ លទ្ធផល អវិជ្ជមាន (–)។ 

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលេី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ហើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print