កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជូនក្រុម​ចោរ​ជំនាញ​ដែល​ល្បី​«​ធាក់​ម៉ូតូ​ផ្ដួលហើយ​ប្លន់​»​ចំនួន​៤​នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ពួក​ក្រុម​ចោរ​ដែល​ល្បីល្បាញ​ជំនាញ​ជិះ​តាម​ជន​រង​គ្រោះ​ហើយ «​ធាក់​ផ្ដូ​ល​ប្លន់​យក​ម៉ូតូ​»​នៅ​តាម​ដងផ្លូវ​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា បន្ទាប់​ពី​ការ​សាកសួរ​ត្រូវ​បាន​បញ្ចប់​តាម​នីតិវិធី ។

ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​ទី-០៦ កក្កដា នៅ​ក្រុង​បាត់ដំបង ។ បើ​តាម​របាយការណ៍ ការ​ឃាត់ខ្លួន​ក្រុម​ចោរ«​ប្លន់​យក​ម៉ូតូ​» អ្នកដំណើរ​តាម​ដងផ្លូវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​ជំនាញ​ទទួល​បាន​ព័ត៌មាន និង​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ចោរ «​ប្លន់​» នេះ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​លើក​ចុង​ក្រោយ​ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​នៅ​ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង​ក្នុង​អំឡុង​ដើម និង​ចុងខែ​មិថុនា ឆ្នាំ​២០២៦ នេះ ។

តាម​រយៈ​របាយការណ៍​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ស្ទាក់​«​ប្លន់​ម៉ូតូ​» តាម​ដងផ្លូវ​ទាំង​០៤​នាក់​នេះ រួម​មាន​៖១-​ខ្នុ​យ រម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​តា​ព័រ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ (​ចាប់​នៅ​បាត់ដំបង​) ២-​ឈ្មោះ កែវ ណា​រ៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង,៣-​ឈ្មោះ គុន កុម្ភៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៤-​ឈ្មោះ ស៊ឹ​ម ស៊ី​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ,២​នាក់​នេះ នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ។

មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដកហូត​យក​ម៉ូតូ​០១​គ្រឿង កាំភ្លើង​កែ​ច្នៃ​០១​ដើម និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ តាម​ចម្លើយ​សារភាព​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្រុម​នេះ ធ្លាប់​ធ្វើ​សកម្មភាព​ចេញ «​ប្លន់​យក​ម៉ូតូ​» អ្នកដំណើរ​តាម​ដងផ្លូវ​ចំនួន​០៣​លើក ក្នុង​ខែមិថុនា​កន្លង​ទៅ​នេះ មុន​ពេល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ចាប់ខ្លួន ។

លើក​ទី​១ មិន​ចាំ​ថ្ងៃ​ទេ ប៉ុន្តែ​នៅ​ក្នុង​ដើមខែ​មិថុនា ពួក​គេ​និង​បក្ខពួក​០២​នាក់ (​ចោរ​ដូច​គ្នា នៅ​ប៉ោយ​ប៉ែ​ត​) បាន​ចេញ​ធ្វើ​សកម្មភាព «​ប្លន់​យក​ម៉ូតូ​» បាន​សម្រេច​០១​គ្រឿង​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​នៅ​ម្ដុំ​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ក្រុង​ប៉ោយ​ប៉ែ​ត នៅ​វេលា​ទៀប​ភ្លឺ ។ ម៉ូតូ​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ហើយ​យក​ទៅ​លក់​នៅ​កន្លែង​អ្នក​ទ​ទួល​ទិញ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​តែ​ម្ដង បាន​តំលៃ​៦០០​ដុល្លារ ។

លើក​ទី​២ ពួក​គេ​បាន​ចេញ «​ប្លន់​» នៅ​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​២៤ មិថុនា ។ ពេល​នោះ ពួក​គេ​បាន​ជិះ​ដេញ​តាម​កៀរ​ស្ត្រី​០២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ប្រឡាយ​ទឹក ប៉ុន្តែ​ពួក​គេ​មិន​បាន «​ប្លន់​យក​ម៉ូតូ​»​នោះ​ទេ ព្រោះ​លើក​ម៉ូតូ​ចេញពី​ប្រឡាយ​មិន​រួច​។ ម៉ូតូ​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ។

លើក​ទី​៣ រយៈពេល​ប្រហែល​០១​ម៉ោង​ក្រោយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​«​ប្លន់​» មិន​បាន​សម្រេច​លើក​ទី​២ ក្រុម​ដដែល​នេះ បាន​បន្ត​ធ្វើ​សកម្មភាព​ជា​ថ្មី​ម្ដងទៀត នៅ​វេលា​រំលង​អធ្រាត្រ​បន្តិច ឈាន​ចូល​ថ្ងៃ​ទី ២៥ មិថុនា ពួក​គេ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់ «​ប្លន់​យក​ម៉ូតូ​» ពី​យុវជន​ម្នាក់​រហូត​បាន​សម្រេច នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ដដែល ។ ម៉ូតូ​ដែល​ប្លន់​បាន​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ។

ផ្អែក​ចម្លើយ​សារភាព​របស់​ពួក​គេ សកម្មភាព​«​ប្លន់​ម៉ូតូ​» ជា​ទូទៅ​ជិះ​ម៉ូតូ​ដេញ​តាម រួច​ធាក់​ផ្ដូ​លហើយ «​ប្លន់​» តែ​ម្ដង បើ​ជន​រង​គ្រោះ​ណា​ថ្លើមធំ​ហ៊ាន​តដៃ «​កាប់​» នេះ​ជា​ជំនាញ​ពិត​ប្រា​ដក​របស់​ពួក​គេ ដែល​ក្រុម​ចោរ​ជិះ​ម៉ូតូ​ដេញ «​ប្លន់​ម៉ូតូ ពី​អ្នកដំណើរ​តាម​ដងផ្លូវ​ពេល​រាត្រី ។ បើ​តាម​សមត្ថកិច្ច ដែល​បាន​សួរ​ចម្លើយ​ក្រុម​ចោរហារយ «​ប្លន់​» តាម​ដងផ្លូវ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​នេះ បាន​រៀបរយ​ផែនការ​ជា​មុន មុន​ពេល​ចេញ​«​ប្លន់​» ។ ពួក​គេ​បាន​បែងចែក​ជា​រចនាសម្ព័ន្ធ​យ៉ាង​ត្រឹមត្រូវ និង​ច្បាស់ លាស់​បំផុត ។ នេះ​បើ​យោង​តាម​ចម្លើយ​សារភាព ។ ពេល​ចេញ​ធ្វើ​សកម្មភាព ពួក​គេ​ទាំង​០៤​នាក់ បាន​បែង ចែក​មុខ​ជំនាញ​រៀង​ៗ​ខ្លួន ។ ក្នុង​នោះ អ្នក​ឌុ​ប​ត្រូវ​ចេះ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ផ្ដូ​ល ពេល​ជន​រង​គ្រោះ​ដូ​ល​ត្រឡប់ ត្រឡិន​ហើយ​អ្នក​ជិះ​កណ្ដាល​ត្រូវ​ហក់​ចុះ​ឲ្យ​លឿន​ទាញ​យក​ម៉ូតូ​ជន​រង​គ្រោះជិះ​ចេញពី​កន្លែង​កើតហេតុ ។

ដោយឡែក អ្នក​ជិះ​ខាងក្រោយ ដែល​មានកាំបិត​ក្នុង​ដៃ​ផង ត្រូវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ភ្លាម​ៗ ដោយ​គ្មាន​បង្អង់​យូរ ឬ​ញញើត​ដៃ​ឡើយ ប្រ​សិន​ហ៊ាន​តដៃ​ប្រទាញប្រទង់​ជាមួយ​ពួក​គេ ។ នេះ​ជា​យុទ្ធសាស្ត្រ​លោក​ចោរ នៅ​ពេល​ពួក​គេ​ចេញ​បេសកកម្ម​លើ​ដងផ្លូវម្ដង​ៗ ។ ប៉ុន្តែ​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​ផ្ដល់​ដំណឹង​ចុង​ក្រោយ​ថា «​ក្រុម​ចោរ​ដែល​មាន​ជំនាញ​ជិះ​ធាក់​ជន​រង​គ្រោះ​ប្លន់​ម៉ូតូ​ពី​អ្នក ដំណើរ​តាម​ដងផ្លូវ​មួយ​សំបុក​នេះ ត្រូវ​បាន​បញ្ជូន​ចូល​គុក​ហើយ​តាម​អំណាចតុលាការ​» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print