ឈ្មួញបង្កប់ឈើប្រណីតលើដំបូលឡាន និងដាក់កេសបន្លំភ្នែកសមត្ថកិច្ចត្រូវកម្លាំងអ-ហបង្រ្កាបឃាត់មនុស្ស៣នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមការងារចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់មនុស្ស៣នាក់ និងរថយន្តហុីយ៉ានដាយ ( ត្រូពិច )ពណ៌ទឹកសមុទ្រ មួយគ្រឿងគ្មានស្លាកលេខ នៅចំណុចភូមិគ្លិះ ឃំុ សឺង ស្រុកបកែវ ខេត្តរតនគីរី ពាក់ព័ន្ធនិងការដឹកជញ្ជូនឈើខុសច្បាប់។

ករណីបង្ក្រាបនេះដែរសមត្ថកិច្ចបានត្រួតពិនិត្យឃើញក្នុងរថយន្តនេះមានដឹកឈើប្រណិតប្រភេទធ្នង់ជាច្រើនសន្លឹក ដោយប្រើរូបភាពបង្កប់ឈើលើដំបូល និងដាក់កេសដើម្បីបន្លំបំភ័ន្តភ្នែកសមត្ថកិច្ចជំនាញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ គា ភឹម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសុីឈ្នួលបើកឡានដឹកឈើ មានទីលំនៅ ភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដោយអ្នកបើកបររូបនេះបានសារភាពថា ខ្លួនបានសីុឈ្នួលបើកឡានឲ្យឈ្មោះ ចាន់សុភាព ដែលជាម្ចាស់ឈើ ។ ឈ្មោះ ចាន់ សុភាព ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិបឹងកន្សែង សង្កាត់បឹកន្សែង ម្ចាស់ឈើបានប្រាប់ថា ឈើដែលគាត់ដឹកនេះគឺបានមកពីការប្រមូលទិញតាមម៉ូតូដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះនៅក្រុងបានលុង ខេត្តរតនគីរី ហើយប្រមូលដាក់រថយន្តដឹកឆ្ពោះទៅលក់នៅទឹកដីវៀតណាមឆ្លងកាត់ច្រកអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងស្រុកអូរយ៉ាដាវ។ ចំណែកព្រូឡានមាន ឈ្មោះ មាស វិត អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិត្រោក ឃុំគ្រោះ ស្រុកស្វាយជ្រំុ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់បឹងកន្សែង ក្រុងបានលុង។

គួរំលឹកថា បទល្មើសព្រៃឈើមួយរយៈនេះត្រូវបានស្ងប់ស្ងាត់ចំពោះសកម្មភាពដឹកជញ្ជូនលក្ខណៈទ្រង់ទ្រាយធំៗ បន្ទាប់ពីគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសព្រៃឈើធ្វើការបង្ក្រាបបោសសំអាតទទួលលទ្ធផលមួយចំនួនធំនោះ។ ទន្ទឹមនឹងបទល្មើសទាំងនេះបានស្ងប់ស្ងាត់ក្នុងរយៈពេលជាងមួយខែកន្លះកន្លងទៅនេះ នៅមានក្រុមឈ្មួញមួយចំនួនតូចនៅតែរឹងរូសបានប្រើគ្រប់ល្បិចកល មកប្តូរជារូបភាពឲ្យប្រជាពលរដ្ឋដឹកចេញពីព្រៃតាមម៉ូតូ យកមកដាក់តាមផ្ទះ លក្ខណៈតូចៗ តែសកម្មភាពទាំងនេះដូចសត្វកណ្តៀរពូនរួចហើយឈ្មួញមកប្រមូលទិញដឹកតាមឡានទូរីសកែច្នៃបាតនិងដំបូលផ្ទុកឈើបានយ៉ាងច្រើនដើម្បីដឹកបញ្ជូនបន្តទៅលក់នៅទឹកដីវៀតណាម។ ឈ្មួញបានប្រើរូបភាពនេះគ្រប់ទីកន្លែងនៅតំបន់ភូមិភាគឦសាន ដោយបន្លំសមត្ថកិច្ចថាបទល្មើសទាំងនេះមានលក្ខណៈទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។

សមត្ថកិច្ចបន្តថា រថយន្តរួមជាមួយវត្ថុតាងឈើប្រណីតចាប់យកក្នុងបទល្មើសជាក់ស្តែង និងមនុស្ស៣នាក់កំពុងធ្វើការត្រួតពិនិត្យសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

https://youtu.be/eJ7v9D0Jrbc

bphal-1 bphal-2 bphal-4 bphal-5 bphal-3

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print