តើកម្ពុជាផ្អែកលើភស្តុតាងអ្វីខ្លះ ក្នុងការអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន?

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជាផ្អែកលើឯកសារផ្លូវការ និងភស្តុតាងប្រវត្តិសាស្ត្រជាច្រើនក្នុងការអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ភស្តុតាងទាំងនោះរួមមាន ផែនទីមាត្រដ្ឋាន ១/២០០ ០០០ កំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។

 

សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលភាគីថៃគូសដោយខ្លួនឯងជាឯកតោភាគីដែលគ្មានការទទួលស្គាល់ក៏បង្ហាញថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរ។ មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា បានបង្ហាញច្បាស់អំពីរឿងនេះដែលថា ភាគីថៃបាននិងកំពុងឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយមិនអាចប្រកែកបានឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print