ផឹកស្រាស្រវឹង ប្រើគ្រឿងញៀនលើសកំរិត ទាញកូនពូថៅកាប់ជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនខណៈដែលទាញកូនពូថៅកាប់ទៅលើជនរងគ្រោះចំនួន៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ដេរចំនួន១០ថ្នេរ ។ជនសង្ស័យដៃដល់ ផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនជ្រុល ហើយចោទជនរងគ្រោះថាធ្លាប់មានទំនាក់ទំនងជាមួយស្រីស្នេហ៍របស់ខ្លួន និងធ្លាប់មានជម្លោះជាមួយគ្នាកាលកន្លងទៅ។

ករណីហិង្សាដោយចេតនា ជនសង្ស័យដៃដល់ទាញកូនពូថៅ កាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ធ្ងរ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្នុងផ្ទះជនរងគ្រោះក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជនសង្ស័យដៃដល់ដែលឃាត់ខ្លួនមានឈ្មោះថា ធៀង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ចំណែកជនរងមានគ្រោះឈ្មោះ យ៉ាវ កំសត់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលើគ្រែមុខផ្ទះ ស្រាប់តែជនសង្ស័យបានជិះម៉ូតូចូលមកផ្ទះជនរងគ្រោះ ហើយបានធ្វើសកម្មភាពយកកូនពូថៅកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសត្រូវចំនួន៣កន្លែង ចំក្បាលចំនួន២កន្លែ និង ស្មាចំនួន១កន្លែង ដេរចំនួន១០ថ្នេរ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្រោយកើតសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។ លុះរហូតដល់វេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ កំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ។ 

ជនសង្ស័យដៃដល់បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពកាប់ទៅជនរងគ្រោះខាងលើពិត ប្រាកដមែន។ មូលហេតុគឺរូបគេ(ជនសង្ស័យ)មានគំនុំជាមួយជនរងគ្រោះ ដោយសារធ្លាប់មានទំនាក់ទំនងជាមួយស្រីស្នេហ៍របស់ខ្លួន និងធ្លាប់មានជម្លោះជាមួយគ្នាកាលកន្លងមក(ជនសង្ស័យមានសភាពស្រវឹងស្រានិងប្រើប្រាស់សារធាតុញៀន)។ ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាង÷កូនពូថៅចំនួន១ដើម និងម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1 DG-1322។

...

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ រួមជាមួយនឹងវត្ថុតាង(កូនពូថៅ និងម៉ូតូ) ត្រូវបានឃាត់ខ្លួនបញ្ជូន ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print