អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ពីរនាក់ បញ្ជូនទៅសាលាដំបូង​ខេត្តជាប់ពាក់ព័ន្ធ​​ករណី​គ្រឿងញៀនក្នុងក្រុងច្បារមន…

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កម្លាំង​ជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ​បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន។

កាលពីវេលាម៉ោង១៩:៣០នាទីយប់ នាថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតពេលយប់ លុះដល់ចំនុចផ្លូវបេតុងស្ថិតនៅក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជាក់ស្ដែង​បានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន។

 

ជនសង្ស័យទី១មានឈ្មោះ ជឹម នី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ និងទី២ ឈ្មោះ ព្រុំ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន : ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀន ចំនួន០២កញ្ចប់(ទម្ងន់០.០៨ក្រាម),ទូរសព្ទចំនួន០២គ្រឿង​​​ និងម៉ូតូចំនួន០១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print