ក្តៅខ្លាំង បង្កអោយមានភ្លើងឆេះព្រៃ ផ្ដាច់យកជីវិតមនុស្ស ១២នាក់ នៅភាគខាងត្បូងអេស្ប៉ាញ

ចែករំលែក៖

ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ថាមនុស្ស ១២នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងទីក្រុង Almeria ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈក្រុមពន្លត់អគ្គិភ័យ១៥០នាក់កំពុងតស៊ូប្រយុទ្ធពន្លត់អណ្ដាតភ្លើង។
ក្រុមមន្ត្រីអេស្ប៉ាញបានចាត់ទុកថាភ្លើងឆេះព្រៃនេះមានវិសាលភាពបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កជាសោកនាដកម្មមួយមិនធ្លាប់មានពីមុនមក ស្របពេលតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងរលកកម្ដៅ។
លោក Juanma Moreno ជាមេដឹកនាំនៃតំបន់ Andalusia ស្ថិតនៅភាគខាងត្បូងអេស្ប៉ាញ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃមនុស្ស៦នាក់ ដែលបានស្លាប់ក្នុងតំបន់ Los ⁠Gallardos ព្រមទាំងចំពោះតំបន់ដែលរងផលប៉ះពាល់»។ កាលពីថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃត្រូវបានរាយការណ៍ថាមាន ៦នាក់៕ ⁠

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print