ក្លិបកីឡាវ៉ូវីណាមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយ៨គ្រឿងពីកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងចំណោមក្លិបកីឡាវ៉ូវីណាម ចំនួន៧ដែលបានដាក់ពាក្យបញ្ជូនកីឡាករកីឡាការិនីរបស់ខ្លួនឲ្យមកចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាវ៉ូវីណាមប្រចាំឆ្នាំ២០១៦នេះក្លិបកីឡាវ៉ូវីណាម សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានឈ្នះមេដាយសរុបចំនួន៨វិញ្ញាសាក្រោយពីចប់ការប្រកួតកាលពីល្ងាចថ្ងៃសុក្រទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។

លោក ពៅ ហុក អ្នកគ្រប់គ្រងក្លិបកីឡាវ៉ូវីណាមរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានអះអាងថា ឆ្នាំនេះក្លិបរបស់លោកបានឈ្នះមេដាយចំនួន៨គ្រឿង ក្នុងនោះមាន មេដាយមាស៣គ្រឿង មេដាយប្រាក់៤ គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង។ លោក បន្ថែមថា មេដាយទាំងអស់បានមកដោយសារការខិតខំប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមករបស់កីឡាករ កីឡាការិនីក្រោមការជួយឧបត្ថម្ភលើកទឹកចិត្តពីសំណាក់ លោក ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ព្រមទាំងមាន អាហារូបករណ៍ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០១៦នេះមានកីឡាករ កីឡាការិនីចូល រួម១២៣នាក់ ក្នុងនោះមានកីឡាការិនី២៦ នាក់មកពីក្លិបចំនួន៧រៀបចំដោយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជាសហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡា ៕

w2-1 w2-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print